លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញប្រគល់ផ្ទះថ្មី ជូនដល់ក្រុមគ្រួសារនៃវីរកងទ័ព និងវីរនគរបាលពលី
AKP កណ្តាល ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦--







លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតីនាយករដ្ឋមន្ដ្រី និងលោកជំទាវបណ្ឌិតផ្ទាល់ ជូនដល់ក្រុមគ្រួសារនៃវីរកងទ័ព និងវីរនគរបាលដែលបានពលី រស់នៅក្នុងទឹកដីខេត្តកណ្តាល នារសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦។
ទន្ទឹមនឹងនេះ លោកជំទាវបណ្ឌិត ក៏បាននាំយកអំណោយជាថវិកា សម្ភារៈប្រើប្រាស់ ស្បៀងអាហារ ដើម្បីជួយទ្រទ្រង់ជីវិតរស់នៅប្រចាំថ្ងៃផងដែរ។
រូបថត៖ ទំព័រហ្វេសប៊ុកសម្តេចធិបតី





