លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញប្រគល់ផ្ទះថ្មី ចំនួន ៤ខ្នង ជូនក្រុមគ្រួសាររបស់វីរកងទ័ពដែលបានពលី
AKP ត្បូងឃ្មុំ និងកំពង់ចាម ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦--






លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ចំនួន ៤ខ្នង ជូនក្រុមគ្រួសាររបស់វីរកងទ័ពដែលបានពលី ដោយផ្ទះថ្មី ១ខ្នង ត្រូវបានប្រគល់ជូនក្រុមគ្រួសាររស់នៅក្នុងខេត្តត្បូងឃ្មុំ និងផ្ទះថ្មី ៣ខ្នង ប្រគល់ជូនក្រុមគ្រួសារនៅក្នុងខេត្តកំពង់ចាម នារសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦។
លោកជំទាវបណ្ឌិត ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត មានដូចជាថវិកា សម្ភារប្រើប្រាស់ ស្បៀង អាហារ និងគ្រឿងឧបភោគបរិភោគ ជូនដល់ក្រុមគ្រួសារនៃសព ដើម្បីជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃ។
រូបថត៖ ទំព័រហ្វេសប៊ុកសម្តេចធិបតី





