លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តអញ្ជើញគោរពវិញ្ញាណក្ខន្ធវីរយោធិនពលី
AKP ក្រចេះ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦—







លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បន្តអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធវីរយោធិនពលី ក្នុងបុព្វហេតុការពារបូរណភាពទឹកដី នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ នៅគេហដ្ឋានរបស់វីរយោធិនពលីនៅក្នុងមូលដ្ឋានខេត្តក្រចេះ។
លោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់ក្រុមគ្រួសារនៃសព និងនាំយកមកជាមួយនូវអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិតផ្ទាល់ ជូនដល់ក្រុមគ្រួសារនៃសព ដើម្បីជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃ ផងដែរ។
រូបថត៖ ទំព័រហ្វេសប៊ុកសម្តេចធិបតី





