AKP សៀមរាប ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦—










សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ជូនដល់ប្រជាជនភៀសសឹកចំនួន ២ ២០៥គ្រួសារ (ស្មើនឹង ៦ ៧៤៦នាក់) ដែលមកស្នាក់នៅបណ្តោះអាសន្នតាមមណ្ឌលសុវត្ថិភាពចំនួន ១៣ ក្នុងនោះមានមកពីខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តប៉ៃលិន និងខេត្តព្រះវិហារ ខណៈពិធីជួបសំណេះសំណាលនេះ បានប្រព្រឹត្តទៅនៅមណ្ឌលសុវត្ថិភាពក្នុងភូមិសាស្ត្រស្រុកក្រឡាញ់ ខេត្តសៀមរាប នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦។
រូបថត៖ ហុង ម៉េងឡុង