លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញគោរពវិញ្ញាណក្ខន្ធរបស់វីរកងទ័ព និងវីរនគរបាលជាតិ ដែលបានពលី
AKP ត្បូងឃ្មុំ ក្រចេះ និងស្ទឹងត្រែង ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦--





លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញគោរពវិញ្ញាណក្ខន្ធវីរកងទ័ព វីរនគរបាលជាតិ ដែលបានពលីក្នុងបុព្វហេតុការពារជាតិ នៅគេហដ្ឋានរបស់សពនៅក្នុងមូលដ្ឋានខេត្តត្បូងឃ្មុំ ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦។
ទន្ទឹមនឹងនេះ លោកជំទាវបណ្ឌិត ក៏បាននាំយកមកជាមួយនូវអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិតផ្ទាល់ជូនដល់ក្រុមគ្រួសារនៃសព ដើម្បីជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃ។
រូបថត៖ ទំព័រហ្វេសប៊ុកសម្តេចធិបតី





