ចិនបាញ់បង្ហោះផ្កាយរណបចាប់សញ្ញាពីចម្ងាយថ្មី
AKP ភ្នំពេញ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ -- កាលពីថ្ងៃព្រហស្បតិ៍ ប្រទេសចិនបានបញ្ជូនផ្កាយរណបអាល់ហ្សេរីមួយគ្រឿងទៅកាន់លំហអាកាសដោយប្រើប្រាស់រ៉ុក្កែត Long March-2C។
រ៉ុក្កែតនេះត្រូវបានបាញ់ចេញពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណបជីវគ័ន នៅភាគពាយ័ព្យប្រទេសចិន ហើយបានបញ្ជូនផ្កាយរណបចាប់សញ្ញាពីចម្ងាយទៅកាន់គន្លងតារាវិថីដែលបានគ្រោងទុកដោយជោគជ័យ។
ផ្កាយរណបនេះនឹងត្រូវបានប្រើប្រាស់ជាចម្បងសម្រាប់ការរៀបចំផែនការដីធ្លី និងការបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ។ ការបាញ់បង្ហោះនេះគឺជាបេសកកម្មហោះហើរលើកទី៦២៦ នៃស៊េរីរ៉ុក្កែត Long March ៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





