ចិនត្រៀមខ្លួនរួចជាស្រេចដើម្បីលើកកម្ពស់ការផ្លាស់ប្តូរ និងជំរុញកិច្ចសហប្រតិបត្តិការជាមួយអាហ្សង់ទីន
AKP ភ្នំពេញ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ -- អ្នកនាំពាក្យក្រសួងការបរទេសបាននិយាយកាលពីថ្ងៃពុធ ដើម្បីឆ្លើយតបទៅនឹងសំណួរពាក់ព័ន្ធមួយថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចដើម្បីបង្កើនការផ្លាស់ប្តូរនៅគ្រប់កម្រិតជាមួយប្រទេសអាហ្សង់ទីន និងពង្រឹងទំនុកចិត្តគ្នាទៅវិញទៅមកខាងនយោបាយ។
ដោយកត់សម្គាល់ថា ប្រទេសចិនឱ្យតម្លៃដល់ការអភិវឌ្ឍទំនាក់ទំនងជាមួយប្រទេសអាហ្សង់ទីន អ្នកនាំពាក្យ លោកស្រី ម៉ៅ នីង (Mao Ning) បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា ប្រទេសចិនមានឆន្ទៈក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការជាក់ស្តែងជាមួយប្រទេសអាហ្សង់ទីន និងផ្តល់ផលប្រយោជន៍កាន់តែប្រសើរដល់ប្រជាជនទាំងពីរ៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





