គណៈកម្មការអឺរ៉ុប៖ សំណើរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ីនៅតែមានប្រសិទ្ធភាព
AKP ភ្នំពេញ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ -- លោកស្រី អ៊ូស៊ូឡា វ៉ុន ដឺ ឡេយ៉េន (Ursula von der Leyen) ប្រធានគណៈកម្មការអឺរ៉ុប (EC) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា គណៈកម្មការអឺរ៉ុប (EC) បានធ្វើម្តងទៀតនូវសំណើរបស់ខ្លួនទៅកាន់ប្រទេសជាសមាជិកសហភាពអឺរ៉ុប ដើម្បីដកហូតទ្រព្យសម្បត្តិរបស់រុស្ស៊ីទាំងអស់ ក្រោមរូបភាពនៃអ្វីដែលហៅថា «ប្រាក់កម្ចីសំណង» ហើយសំណើនេះនៅតែស្ថិតនៅលើតុពិភាក្សា។
លោកស្រី វ៉ុន ដឹ ឡេយ៉េន បាននិយាយថា «សំណើរបស់យើងសម្រាប់ប្រាក់កម្ចីសំណងនៅតែស្ថិតនៅលើតុពិភាក្សា»។ លោកស្រីបានបន្ថែមថា «នេះគួរតែជាការរំលឹកយ៉ាងច្បាស់ដល់ប្រទេសរុស្ស៊ីថា យើងរក្សាសិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសម្បត្តិដែលមិនអាចចល័តបានរបស់ពួកគេ»។
លោកស្រី វ៉ុន ដឺ ឡេយ៉េន បានសង្កត់ធ្ងន់ថា ទ្រព្យសម្បត្តិរបស់រុស្ស៊ីត្រូវបានបង្កកជាអចិន្ត្រៃយ៍ ហើយទ្រព្យសម្បត្តិទាំងនេះអាចត្រូវបានលើកលែងបានលុះត្រាតែប្រទេសភាគច្រើនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នៃសហភាពអឺរ៉ុប (៥៥% នៃរដ្ឋជាសមាជិកសហភាពអឺរ៉ុប ឬ ១៦ប្រទេសក្នុងចំណោម ២៧ប្រទេសដែលមានប្រជាជនសហភាពអឺរ៉ុបរស់នៅ ៦៥%) បោះឆ្នោតគាំទ្ររឿងនោះ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





