ពិធីប្រគល់ និងទទួលរូបថត ទេវនាដនិម្មិត ឯម ធាយ វីរសិល្បការិនីរបាំព្រះរាជទ្រព្យ
AKP ភ្នំពេញ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦—









ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំពិធីប្រគល់ និងទទួលរូបថត ទេវនាដនិម្មិត ឯម ធាយ វីរសិល្បការិនីរបាំព្រះរាជទ្រព្យ ដែលប្រគល់ដោយលោក Arjay Stevens ជូនដល់សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ចំនួន ៦៦សន្លឹក នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ នៅបរិវេណសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
សូមរម្លឹកថា ឧបាសិកាព្រឹទ្ធាចារ្យទេវនាដនិម្មិត ឯម ធាយ បានទទួលមរណភាពនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ដោយជរាពាធ ក្នុងជន្មាយុ ៨៩ឆ្នាំ។
រូបថត៖ លន ហ្សាឌីណា





