យ៉ាងហោចណាស់មានអ្នកតវ៉ាចំនួន ៦៤៨នាក់ត្រូវបានសម្លាប់នៅក្នុងការបង្ក្រាបនៅក្នុងប្រទេសអ៊ីរ៉ង់
AKP ភ្នំពេញ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ -- យ៉ាងហោចណាស់មានអ្នកតវ៉ាចំនួន ៦៤៨នាក់ត្រូវបានសម្លាប់នៅក្នុងការបង្ក្រាបដោយកងកម្លាំងសន្តិសុខអ៊ីរ៉ង់ទៅលើចលនាតវ៉ាមួយ ដែលបានធ្វើឱ្យសាធារណរដ្ឋអ៊ីស្លាមមួយនេះកំពុងរង្គោះរង្គើ។ នេះបើយោងតាមអង្គការសិទ្ធិមនុស្សអ៊ីរ៉ង់ (IHR) ដែលមានមូលដ្ឋាននៅប្រទេសន័រវេស បាននិយាយកាលពីថ្ងៃចន្ទ ដោយបានព្រមានថា ចំនួនពិតប្រាកដអាចខ្ពស់ជាងនេះទៅទៀត។
លោក ម៉ាមូដ អាមីរី-ម៉ូកាដដាម (Mahmood Amiry-Moghaddam)នាយកអង្គការ IHR បាននិយាយដោយធ្វើអត្ថាធិប្បាយទៅលើចំនួនអ្នកស្លាប់ថ្មី ដែលត្រូវបានផ្ទៀងផ្ទាត់ដោយអង្គការមិនមែនរដ្ឋាភិបាលថា«សហគមន៍អន្តរជាតិមានកាតព្វកិច្ចការពារអ្នកតវ៉ាស៊ីវិលពីការសម្លាប់រង្គាលដោយសាធារណរដ្ឋអ៊ីស្លាម»។
អង្គការ IHR បាននិយាយថា «យោងតាមការប៉ាន់ស្មានមួយចំនួនមនុស្សជាង ៦.០០០នាក់អាចត្រូវបានសម្លាប់» ប៉ុន្តែអង្គការនេះបានព្រមានថាការដាច់ប្រព័ន្ធអ៊ីនធឺណិតជិតបួនថ្ងៃដែលធ្វើឡើងដោយអាជ្ញាធរអ៊ីរ៉ង់ បានធ្វើឱ្យវាមានការពិបាកខ្លាំងណាស់ក្នុងការផ្ទៀងផ្ទាត់របាយការណ៍ទាំងនេះដោយឯករាជ្យ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ កូរ៉េថាមស៍)





