ប្រទេសចិនបានដាក់ឱ្យដំណើរការគំរូបញ្ញាសិប្បនិម្មិតថ្មីសម្រាប់វិស័យកសិកម្ម
AKP ភ្នំពេញ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ -- សាកលវិទ្យាល័យកសិកម្មណានជីង បានដាក់ឱ្យដំណើរការកម្មវិធី Sinong ដែលជាគំរូភាសាបញ្ឈរធំ(LLM) ដំបូងគេរបស់ប្រទេសចិនសម្រាប់វិស័យកសិកម្ម។ គំរូនេះដាក់ឈ្មោះតាមមន្ត្រីចិនបុរាណ ដែលតំណាងឱ្យការទម្លាយដ៏សំខាន់មួយនៅក្នុងការស្រាវជ្រាវបញ្ញាសិប្បនិម្មិត (AI) ដោយការរួមបញ្ចូលនូវសំណុំទិន្នន័យដ៏ធំ និងមានរចនាសម្ព័ន្ធ។ កម្មវិធីនេះរួមបញ្ចូលទាំងខ្លឹមសារពីសៀវភៅចំនួន ៩.០០០ក្បាល ឯកសារសិក្សាចំនួន ២៤០.០០០ និងឯកសារគោលនយោបាយចំនួន ២០.០០០ ដែលគ្របដណ្តប់លើការងារជាច្រើនរាប់ចាប់តាំងពីការបង្កាត់ពូជដំណាំរហូតដល់វេជ្ជសាស្ត្រសត្វ។
ដើម្បីធានាបាននូវភាពត្រឹមត្រូវ និងប្រយុទ្ធប្រឆាំងនឹងការយល់ច្រឡំនិងបញ្ហាទូទៅដែល AI បង្កើតព័ត៌មានមិនពិត ក្រុមអភិវឌ្ឍន៍បានប្រើប្រាស់បច្ចេកទេសបណ្តុះបណ្តាលកម្រិតខ្ពស់ ដោយការបញ្ចូលដំណើរការខ្សែសង្វាក់នៃការគិត និងទិន្នន័យបរិបទពហុវិមាត្រ សមត្ថភាពរបស់គំរូក្នុងការយល់ដឹង និងបង្កើតចំណេះដឹងកសិកម្មវិជ្ជាជីវៈដែលត្រូវបានបង្កើនយ៉ាងខ្លាំង។ វិធីសាស្រ្តបច្ចេកទេសនេះអនុញ្ញាតឱ្យកម្មវិធី Sinong ដោះស្រាយភារកិច្ចស្មុគស្មាញក្នុងវិស័យកសិកម្មឆ្លាតវៃ និងការគ្រប់គ្រងធនធានជាមួយនឹងភាពជឿជាក់ខ្ពស់ជាងមុន។
ឥឡូវនេះ កម្មវិធី Sinong អាចរកបានយ៉ាងពេញលេញសម្រាប់សាធារណជនតាមរយៈវេទិកាដូចជា GitHub និង ModelScope ជាដើម ដែលឆ្លុះបញ្ចាំងពីយុទ្ធសាស្ត្រប្រភពបើកចំហដែលមានបំណងកាត់បន្ថយឧបសគ្គសម្រាប់ការទទួលយក AI ក្នុងវិស័យកសិកម្ម។ តាមរយៈការផ្តល់មូលនិធិនេះ សាកលវិទ្យាល័យមានគោលបំណងផ្តល់អំណាចដល់អ្នកស្រាវជ្រាវ និងសហគ្រាសក្នុងការអភិវឌ្ឍឧបករណ៍ និងនវានុវត្តន៍ឯកទេសផ្ទាល់ខ្លួនរបស់ពួកគេ។ នៅទីបំផុត ការអនុវត្តនេះត្រូវបានគេរំពឹងថានឹងលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីសហការ ដែលបង្កើនល្បឿននៃការផ្លាស់ប្តូរឌីជីថលនៃឧស្សាហកម្មកសិកម្ម៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ឆាយណាដេលី)





