យោធា និងប៉ូលីសអ៊ូហ្គង់ដា ពង្រឹងសន្តិសុខមុនការបោះឆ្នោតទូទៅ
AKP ភ្នំពេញ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ -- យោធា និងប៉ូលីសអ៊ូហ្គង់ដាបានដាក់ពង្រាយកម្លាំងល្បាតទាំងរថយន្ត និងថ្មើរជើងនៅតាមដងផ្លូវសំខាន់ៗនៅក្នុងរដ្ឋធានីកាំប៉ាឡារបស់ប្រទេសនេះ មុនការបោះឆ្នោតទូទៅដែលគ្រោងធ្វើឡើងនៅថ្ងៃទី១៥ ខែមករា។
អធិការប៉ូលីស លោក អាបាស បាកាហ្គាបា (Abas Byakagaba) បានប្រាប់អ្នកសង្កេតការណ៍បោះឆ្នោតកាលពីល្ងាចថ្ងៃចន្ទថា ការដាក់ពង្រាយនេះមានគោលបំណងរក្សាសន្តិភាព និងសន្តិសុខ មុន និងក្រោយការបោះឆ្នោត។ លោកបានមានប្រសាសន៍ថា សន្តិសុខកំពុងផ្តល់អាទិភាពដល់តំបន់ក្តៅៗដែលបានកំណត់នៅក្នុងការវាយតម្លៃមុនការបោះឆ្នោត។
លោក បាកាហ្គាបា បានមានប្រសាសន៍ថា «យើងនឹងបន្តធ្វើការល្បាតរួមគ្នាដែលការស៊ើបការណ៍សម្ងាត់បង្ហាញពីការកើនឡើងដែលអាចកើតមាន»។ «យើងក៏នឹងដាក់អង្គភាពគ្រប់គ្រងសណ្តាប់ធ្នាប់សាធារណៈរបស់យើងជាយុទ្ធសាស្ត្រ ក្នុងករណីមានស្ថានភាពដែលតម្រូវឱ្យមានការអន្តរាគមន៍របស់យើងដើម្បីរក្សាច្បាប់ និងសណ្តាប់ធ្នាប់»។
ការបោះឆ្នោតនៅថ្ងៃទី១៥ ខែមករា នឹងរួមបញ្ចូលការបោះឆ្នោតប្រធានាធិបតី និងសភា។ បេក្ខជនចំនួន ៨រូប រួមទាំងប្រធានាធិបតីបច្ចុប្បន្នលោក យូវេរី មូសេវេនី (Yoweri Museveni) កំពុងប្រកួតប្រជែងដណ្តើមតំណែងប្រធានាធិបតី៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





