កិច្ចសហប្រតិបត្តិការថាមពលឥណ្ឌា-រុស្ស៊ីនឹងពង្រីកជាមួយនឹងគម្រោងថាមពលនុយក្លេអ៊ែរមួយចំនួន
AKP ភ្នំពេញ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ -- កិច្ចសហប្រតិបត្តិការថាមពលរវាងរុស្ស៊ី និងឥណ្ឌាលើសពីពាណិជ្ជកម្មប្រេងឥន្ធនៈ ហើយរួមបញ្ចូលទាំងគម្រោងថាមពលនុយក្លេអ៊ែរមួយចំនួន និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅតំបន់អាកទិក។ នេះបើយោងតាមលោក សេមមី កូតវ៉ានី (Sammy Kotwani) ប្រធានសម្ព័ន្ធពាណិជ្ជកម្មឥណ្ឌា (IBA) ប្រចាំប្រទេសរុស្ស៊ី បានប្រាប់ទីភ្នាក់ងារសារព័ត៌មានស្ពុតនីក (Sputnik)។
លោក កូតវ៉ានី បាននិយាយថា «យើងកំពុងឃើញស្រទាប់ជ្រៅៗនៃកិច្ចសហប្រតិបត្តិការថាមពលលើសពីពាណិជ្ជកម្មប្រេងសុទ្ធ ដោយរុស្ស៊ី និងឥណ្ឌាកំពុងពិភាក្សាអំពីជម្រើសរោងចក្រថាមពលនុយក្លេអ៊ែរថ្មី និងវិធីសាស្រ្តធ្វើមូលដ្ឋានីយកម្មដែលត្រូវបានពិភាក្សានៅក្នុងរបាយការណ៍សាធារណៈ»។
លោក កូតវ៉ានី បានបន្ថែមថា បន្ថែមពីលើកិច្ចសហប្រតិបត្តិការក្នុងថាមពលនុយក្លេអ៊ែរ ឥណ្ឌាមានចំណាប់អារម្មណ៍ជាយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍគម្រោងថាមពលនៅតំបន់អាកទិក រួមទាំងគម្រោងទាក់ទងនឹងភស្តុភារនៅក្នុងតំបន់ ដែលនឹងអាចឱ្យប្រទេសនេះធានាបាននូវសន្តិសុខថាមពលរបស់ខ្លួនផងដែរ៕





