សហភាពអឺរ៉ុបនឹងត្រូវចរចាជាមួយរុស្ស៊ីនៅចំណុចមួយចំនួន
AKP ភ្នំពេញ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ -- អ្នកនាំពាក្យគណៈកម្មការអឺរ៉ុបលោកស្រី ផលឡា ពីនហូ (Paula Pinho) បាននិយាយកាលពីថ្ងៃចន្ទថាសហភាពអឺរ៉ុបនឹងត្រូវចរចាជាមួយរុស្ស៊ីនៅចំណុចមួយចំនួនជាក់ជាមិនខាន។
នាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី ជីអូជៀ ម៉េឡូនី (Giorgia Meloni)បាននិយាយកាលពីថ្ងៃសុក្រសប្តាហ៍មុនថា អឺរ៉ុបត្រូវតែចាប់ផ្តើមពិភាក្សាជាមួយរុស្ស៊ីអំពីអ៊ុយក្រែន ហើយបានអំពាវនាវឱ្យមានការតែងតាំងបេសកជនពិសេសរបស់សហភាពអឺរ៉ុបសម្រាប់ការដោះស្រាយជម្លោះអ៊ុយក្រែន។
លោកស្រី ពីនហូ បានប្រាប់អ្នកសារព័ត៌មានថា «ជាក់ស្តែង នៅចំណុចមួយចំនួននឹងត្រូវមានកិច្ចចរចាជាមួយប្រធានាធិបតី [រុស្ស៊ី] លោក [វ្ល៉ាឌីមៀ] ពូទីន»៕





