ប៉ូលិសអាហ្វហ្គានីស្ថានរឹបអូសបានថ្នាំញៀនប្រភេទមេតំហ្វេតាមីនគ្រីស្តាល់ចំនួន ៩៦គីឡូក្រាម និងអាភៀនចំនួន ២៤គីឡូក្រាម
AKP ភ្នំពេញ ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ -- ក្រសួងមហាផ្ទៃបានប្រកាសកាលពីយប់ថ្ងៃសៅរ៍ថា ប៉ូលីសប្រឆាំងគ្រឿងញៀនអាហ្វហ្គានីស្ថានបានរឹបអូសថ្នាំញៀនប្រភេទគ្រីស្តាល់មេតំហ្វេតាមីនចំនួន ៩៦គីឡូក្រាមអាភៀនចំនួន ២៤គីឡូក្រាម និងថ្នាំញៀនប្រភេទផ្សេងទៀតចំនួន ២៨គីឡូក្រាមបន្ថែមទៀតក្នុងអំឡុងពេលប្រតិបត្តិការនៅភាគខាងត្បូងខេត្តហេលម៉ាន។
ដោយមិនបានផ្តល់ព័ត៌មានលម្អិតអំពីថាតើមាននរណាម្នាក់ត្រូវបានចាប់ខ្លួនពីបទពាក់ព័ន្ធនឹងករណីនេះឬអត់ សេចក្តីថ្លែងការណ៍បានបន្ថែមថាថ្នាំញៀនខុសច្បាប់ត្រូវបានរកឃើញនៅក្នុងការល្បាតជាបន្តបន្ទាប់នៅជាយក្រុងបាហ៍រ៉ាមចា។
នៅក្នុងប្រតិបត្តិការដាច់ដោយឡែកមួយ អាជ្ញាធរនៅភាគខាងជើងខេត្តគុនឌូហ្សបានរឹបអូសអាភៀន និងហាស៊ីសចំនួន ១៦៩គីឡូក្រាមកាលពីថ្ងៃសុក្រ ដែលជាផ្នែកមួយនៃយុទ្ធនាការប្រឆាំងការជួញដូរគ្រឿងញៀនជាបន្តបន្ទាប់របស់ប្រទេស។
រដ្ឋាភិបាលអាហ្វហ្គានីស្ថានបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួនក្នុងការលុបបំបាត់ការផលិត ការជួញដូរ និងការប្រើប្រាស់ថ្នាំញៀនខុសច្បាប់ ដោយមានគោលដៅរយៈពេលវែងក្នុងការប្រែក្លាយប្រទេសអាហ្វហ្គានីស្ថានទៅជាប្រទេសដែលគ្មានគ្រឿងញៀន៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





