មីយ៉ាន់ម៉ាចាប់ផ្តើមការបោះឆ្នោតជុំទីពីរនៃការបោះឆ្នោតជាសកល
AKP ភ្នំពេញ ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ -- ប្រទេសមីយ៉ាន់ម៉ាបានចាប់ផ្តើមការបោះឆ្នោតជុំទីពីរនៅក្នុងការបោះឆ្នោតជាសកលរបស់ខ្លួនដែលធ្វើឡើងនៅក្នុងប្រទេស នៅក្នុងឃុំចំនួន១០០ នៅទូទាំងប្រទេសកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦។
ការបោះឆ្នោតជាសកលកំពុងត្រូវបានធ្វើឡើងជាបីដំណាក់កាលដោយមានការិយាល័យបោះឆ្នោតជាង ២១.០០០កន្លែងនៅទូទាំងប្រទេស។ដំណាក់កាលទីមួយបានធ្វើឡើងនៅក្នុងឃុំចំនួន១០២ កាលពីថ្ងៃទី២៨ ខែធ្នូឆ្នាំ២០២៥ ដោយបានកត់ត្រាចំនួនអ្នកចេញទៅបោះឆ្នោត ៥២,១៣%។
គណៈប្រតិភូអ្នកសង្កេតការណ៍បោះឆ្នោតមកពីប្រទេសចំនួនប្រាំបួនបានទៅកាន់ការិយាល័យបោះឆ្នោតដើម្បីតាមដានដំណើរការនៃការបោះឆ្នោត។ ជុំទីបីដែលជុំចុងក្រោយត្រូវបានគ្រោងធ្វើឡើងនៅថ្ងៃទី២៥ខែមករា នៅក្នុងឃុំចំនួន៦៣។
នេះជាការបោះឆ្នោតលើកដំបូងនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីរដ្ឋាភិបាលយោធាឡើងកាន់អំណាចកាលពីប្រាំឆ្នាំមុនមក។ សរុបមក មានគណបក្សនយោបាយចំនួន៥៧ កំពុងចូលរួមក្នុងការបោះឆ្នោត រួមទាំងគណបក្សចំនួនប្រាំមួយដែលឈរឈ្មោះនៅទូទាំងប្រទេសផងដែរដោយមានបេក្ខភាពប្រហែល ៥.០០០នាក់កំពុងប្រកួតប្រជែងដណ្តើមអាសនៈនៅក្នុងសភា៕





