ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា អនុញ្ញាតជូន នាយកការិយាល័យអនុព័ន្ធយោធាឡាវដែលចប់បេសកកម្មការទូតនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា
AKP ភ្នំពេញ ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦--






ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អនុញ្ញាតជូន វរសេនីយ៍ឯក វិឡៃសន ស៊ីស៊ុមបាត់ (Vilaysone Sisombath) នាយកការិយាល័យអនុព័ន្ធយោធា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលបានបញ្ចប់បេសកកម្មការទូត នៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម ជម្រាបលា និងបំពាក់មេដាយ ដោយមានការអញ្ជើញចូលរួមពី វរសេនីយ៍ឯក ឡាតសាក់ឃុន វង្សភោស៊ី (Latsakhoun Vongphosy) នាយកការិយាល័យ អនុព័ន្ធយោធាសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវថ្មី ប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងការពារជាតិ រាជធានីភ្នំពេញ។
រូបថត៖ ក្រសួងការពារជាតិ





