រូបថតប្រចាំសប្តាហ៍៖ សម្រស់ដ៏ស្រស់ត្រកាល នៃខេត្តរតនគិរី
AKP រតនគិរី ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៦--








ខេត្តរតនគិរី គឺជាខេត្តនៅភាគឦសាននៃព្រះរាជាណាចក្រកម្ពុជា ដែលមានចម្ងាយឆ្ងាយជាងគេបំផុតពីរាជធានីភ្នំពេញ ក្នុងចម្ងាយផ្លូវប្រមាណជាង ៥០០គីឡូម៉ែត្រ។
ខេត្តរតនគិរី មានជនជាតិភាគតិចរស់នៅច្រើនដូចជា ជនជាតិទំពួន គ្រឹង ចារ៉ាយ កាចុក និងព្រៅ ឬក្រវិតជាដើម ហើយខេត្តនេះមានបឹងយក្សឡោមដែលជារមណីយដ្ឋានដ៏មានប្រជាប្រិយភាព រួមជាមួយនឹងតំបន់ជួរភ្នំខៀវស្រងាត់ ទឹកធ្លាក់ និងតំបន់រមណីយដ្ឋានទាក់ទាញជាច្រើនទៀតផងដែរ។
រូបថត៖ ហុង ម៉េងឡុង





