លោក អេសហ្ស៊ីជចាតូ៖ ហុងគ្រីបដិសេធសេចក្តីសម្រេចរបស់សហភាពអឺរ៉ុបដែលមានគោលបំណងប្រឈមមុខដាក់គ្នាជាមួយរុស្ស៊ី
AKP ភ្នំពេញ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៦ -- រដ្ឋមន្ត្រីការបរទេសហុងគ្រីលោក ភែតទ័រ អេសហ្ស៊ីជចាតូ (Peter Szijjarto) បាននិយាយថា ប្រទេសហុងគ្រីបដិសេធចំពោះសេចក្តីសម្រេចរបស់សហភាពអឺរ៉ុប ដែលមានគោលបំណងប្រឈមមុខជាមួយនឹងប្រទេសរុស្ស៊ី។
កាលពីពេលថ្មីៗនេះ សហភាពអឺរ៉ុបបានបើកកិច្ចប្រជុំកម្រិតខ្ពស់មួយនៅទីក្រុងប៉ារីស ដើម្បីពិភាក្សាអំពីការធានាសន្តិសុខសម្រាប់អ៊ុយក្រែនក្នុងចំណោមបញ្ហាផ្សេងៗទៀត។ យោងតាមឯកសារចុងក្រោយ បានឱ្យដឹងថា សម្ព័ន្ធភាពបានព្រមព្រៀងបន្តការគាំទ្រផ្នែកយោធារយៈពេលវែងសម្រាប់អ៊ុយក្រែន ដោយបណ្តាមេដឹកនាំទាំងនោះបានចុះហត្ថលេខាលើសេចក្តីប្រកាសក្នុងការដាក់ពង្រាយកងទ័ពទៅកាន់អ៊ុយក្រែន ក្នុងករណីមានកិច្ចព្រមព្រៀងសន្តិភាព។
លោក អេសហ្ស៊ីជចាតូ ត្រូវបានដកស្រង់សម្តីដោយសារព័ត៌មាន MTI ដែលបាននិយាយថា «ដោយស្វែងរកការបង្កើនវត្តមានយោធារបស់ពួកគេនៅអ៊ុយក្រែន បណ្តាប្រទេសនៅអឺរ៉ុបខាងលិចកំពុងបង្កើតគ្រោះថ្នាក់នៃសង្គ្រាមដោយផ្ទាល់ប្រឆាំងនឹងរុស្ស៊ី... យើងនឹងបន្តគាំទ្រកិច្ចចរចាសន្តិភាពយើងគាំទ្រការពិគ្រោះយោបល់នៅកម្រិតខ្ពស់បំផុតរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី ហើយយើងបដិសេធចំពោះសេចក្តីសម្រេចរបស់ទីក្រុងព្រុចសែលដែលគាំទ្រសង្គ្រាម»៕





