គោលនយោបាយលើកលែងទិដ្ឋាជំរុញទំនាក់ទំនងរវាងចិន និងកូរ៉េខាងត្បូង
AKP ភ្នំពេញ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៦ -- សម្រាប់ជនជាតិកូរ៉េខាងត្បូងដែលរស់នៅក្នុងប្រទេសចិន គោលនយោបាយលើកលែងទិដ្ឋាការឥឡូវនេះរបស់ប្រទេសចិន បានអនុញ្ញាតឱ្យក្រុមគ្រួសាររបស់ពួកគេអាចទៅលេងពួកគេនៅក្នុងប្រទេសចិនបានកាន់តែងាយស្រួល និងញឹកញាប់ជាងមុន។
លោកស្រី ផាក ហ៊ីជុង (Park Hee-jung) ជនជាតិកូរ៉េខាងត្បូងម្នាក់ដែលរស់នៅក្នុងប្រទេសចិនបាននិយាយថា «ការឃើញប្រទេសចិនតាមអ៊ីនធឺណិត និងការទៅឃើញផ្ទាល់ គឺខុសគ្នាទាំងស្រុង»។ ចាប់តាំងពីប្រទេសចិនបានលើកលែងទិដ្ឋាការជាឯកតោភាគីសម្រាប់ពលរដ្ឋកូរ៉េខាងត្បូងកាលពីក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ មក ការជួបជុំគ្រួសារជាញឹកញាប់បានក្លាយជាការពិតសម្រាប់ពលរដ្ឋកូរ៉េខាងត្បូងរស់នៅក្នុងប្រទេសចិនជាច្រើន ដូចជារូបលោកស្រីជាដើម។
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ឆាយណាដេលី)





