សម្តេចប្រធានរដ្ឋសភា អនុញ្ញាតជូន ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា
AKP ភ្នំពេញ ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៦ --




សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូន ឯកឧត្តម Vivian Buakeo PHUMVONGSAY ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលនឹងចប់អាណត្តិការទូតនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នាវិមានរដ្ឋសភា រាជធានីភ្នំពេញ នាថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៦។
រូបថត៖ ហ៊ុន យុទ្ធគុណ





