កូរ៉េខាងត្បូងរាយការណ៍ពីករណីគ្រុនផ្តាសាយបក្សីថ្មីមួយនៅតំបន់កណ្តាល
AKP ភ្នំពេញ ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៦ -- អាជ្ញាធរកូរ៉េខាងត្បូងបាននិយាយកាលពីពេលថ្មីៗនេះថា ប្រទេសកូរ៉េខាងត្បូងបានបញ្ជាក់អំពីករណីបន្ថែមនៃជំងឺគ្រុនផ្តាសាយបក្សីនៅកសិដ្ឋានចិញ្ចឹមសត្វបក្សីមួយកន្លែង ដែលធ្វើឱ្យចំនួនករណីនេះមានចំនួនសរុប ៣៣ករណីនៅក្នុងរដូវកាលនេះ។
យោងតាមអាជ្ញាធរ បានឱ្យដឹងថា ករណីចុងក្រោយនេះត្រូវបានរកឃើញនៅកសិដ្ឋានចិញ្ចឹមសត្វក្រួចមួយកន្លែងនៅស្រុកអុកឆឹន ក្នុងខេត្តជុងជឹងខាងជើង ដែលកំពុងចិញ្ចឹមសត្វបក្សីចំនួន ៥០០.០០០ក្បាល។
ប្រទេសកូរ៉េខាងត្បូងបានចេញបទបញ្ជាផ្អាកសកម្មភាពរយៈពេល២៤ម៉ោងសម្រាប់កសិដ្ឋានចិញ្ចឹមសត្វមាន់ និងក្រួចទាំងអស់ កន្លែងចិញ្ចឹម និងយានយន្តនៅក្នុងខេត្តជុងជឹងខាងជើង និងតំបន់ជិតខាង ដើម្បីការពារការរីករាលដាលនៃជំងឺនេះ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ កូរ៉េថាមស៍)





