អនុប្រធានាធិបតីចិនជួបជាមួយអតីតនាយករដ្ឋមន្ត្រីកាណាដា
AKP ភ្នំពេញ ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៦ -- អនុប្រធានាធិបតីចិន លោក ហាន់ ហ្សេង (Han Zheng) បានជួបជាមួយអតីតនាយករដ្ឋមន្ត្រីកាណាដា លោក ជីន ច្រេតៀន (Jean Chretien) នៅទីក្រុងប៉េកាំងកាលពីថ្ងៃចន្ទ។
លោក ហាន់ បានសាទរចំពោះការរួមចំណែករបស់លោក ច្រេតៀន ជាយូរមកហើយចំពោះការអភិវឌ្ឍទំនាក់ទំនងចិន-កាណាដា។ លោកបានកត់សម្គាល់ថា នៅពេលដែលមេដឹកនាំនៃប្រទេសទាំងពីរបានជួបគ្នាកាលពីឆ្នាំមុន ពួកគេបានឈានដល់ការឯកភាពគ្នាដ៏សំខាន់មួយ និងបានផ្តល់ការណែនាំជាយុទ្ធសាស្ត្រលើការកែលម្អ និងការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីដោយបើកទំព័រថ្មីនៃទំនាក់ទំនងចិន-កាណាដា។
លោក ហាន់ បាននិយាយថា ប្រទេសចិន និងកាណាដាមានផលប្រយោជន៍រួម និងកន្លែងយ៉ាងធំទូលាយសម្រាប់កិច្ចសហប្រតិបត្តិការ ដោយលោកបានបន្ថែមថា ប្រទេសចិនមានឆន្ទៈក្នុងការពង្រឹងការទំនាក់ទំនង និងការសម្របសម្រួលជាមួយប្រទេសកាណាដា និងដើម្បីលើកកម្ពស់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីប្រកបដោយសុខភាពល្អ ស្ថិរភាព និងចីរភាពដោយផ្អែកលើសមភាព និងការគោរពគ្នាទៅវិញទៅមក។
ដោយនិយាយជាវិជ្ជមានអំពីសន្ទុះដ៏ល្អក្នុងការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសកាណាដា និងចិន លោក ច្រេតៀន បាននិយាយថា សេដ្ឋកិច្ចនៃប្រទេសទាំងពីរមានភាពបំពេញបន្ថែមគ្នាយ៉ាងខ្លាំង ហើយទំនាក់ទំនងទ្វេភាគីរបស់ពួកគេមានទស្សនវិស័យទូលំទូលាយ។ លោកក៏បានបង្ហាញពីឆន្ទៈរបស់លោកក្នុងការបន្តលើកកម្ពស់ការអភិវឌ្ឍប្រកបដោយសុខភាពល្អ និងស្ថិរភាពនៃទំនាក់ទំនងកាណាដា-ចិន៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





