លោក ស៊ី ជីនពីង៖ ប្រទេសធំៗគួរតែនាំមុខក្នុងការគោរពច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ
AKP ភ្នំពេញ ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៦ -- ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសទាំងអស់គួរតែគោរពមាគ៌ាអភិវឌ្ឍន៍ដែលបានជ្រើសរើសដោយប្រជាជននៃប្រទេសដទៃទៀត ហើយគោរពតាមច្បាប់អន្តរជាតិ ក៏ដូចជាគោលបំណង និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដោយប្រទេសធំៗត្រូវនាំមុខគេក្នុងការធ្វើដូច្នេះ។
នៅពេលជួបជាមួយលោក ម៉ៃឃើល ម៉ាទីន (Micheal Martin) រដ្ឋមន្ត្រីការបរទេសអៀរឡង់ នៅទីក្រុងប៉េកាំង លោក ស៊ី បាននិយាយថា នៅក្នុងពិភពលោកដែលពោរពេញដោយការផ្លាស់ប្តូរ និងភាពវឹកវរ សកម្មភាពឯកតោភាគី និងសកម្មភាពគំរាមកំហែងកំពុងធ្វើឱ្យខូចសណ្តាប់ធ្នាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ឆាយណាដេលី)





