គណៈប្រតិភូស៊ីរីចូលរួមកិច្ចចរចាជាមួយអ៊ីស្រាអែលដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក
AKP ភ្នំពេញ ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៦ -- ប្រព័ន្ធផ្សព្វផ្សាយរបស់ស៊ីរីបាននិយាយកាលពីថ្ងៃចន្ទថា គណៈប្រតិភូរដ្ឋាភិបាលមួយកំពុងចូលរួមក្នុងកិច្ចចរចាជុំបច្ចុប្បន្នជាមួយអ៊ីស្រាអែល ក្រោមការសម្របសម្រួល និងសម្រុះសម្រួលដោយសហរដ្ឋអាមេរិក។
ប្រភពព័ត៌មានពីរដ្ឋាភិបាលបានប្រាប់ទីភ្នាក់ងារសារព័ត៌មានអារ៉ាប់ស៊ីរី (SANA) ថា គណៈប្រតិភូនេះដឹកនាំដោយរដ្ឋមន្ត្រីការបរទេសស៊ីរី លោក អាសាដ អាល់-ស្សៃបានី (Asaad al-Shaibani) និងប្រធានចារកម្ម លោក ហ៊ូសសេន អាល់-សាឡាម៉ា (Hussein al-Salama)។
កងទ័ពអ៊ីស្រាអែលបានធ្វើការឈ្លានពានម្តងហើយម្តងទៀតចូលទៅក្នុងទឹកដីស៊ីរី ចាប់តាំងពីការដួលរលំនៃរបបរបស់លោក បាសា អាល់-អាសាដ (Bashar al-Assad) កាលពីចុងឆ្នាំ២០២៤ ដែលជាសកម្មភាពដែលទីក្រុងដាម៉ាសបានថ្កោលទោសយ៉ាងខ្លាំង៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





