ឯកឧត្តម ប៉ាន់ខែម ប៊ុនថន អញ្ជើញផ្ដល់កិច្ចសម្ភាសន៍ជូនអ្នកសារព័ត៌មានពីប្រក្រតីភាពរបស់ក្រុងប៉ោយប៉ែត
AKP បន្ទាយមានជ័យ ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៦ —









ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្ដេចធិបតី នាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងប៉ោយប៉ែត នាយប់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦ អញ្ជើញផ្ដល់កិច្ចសម្ភាសន៍ជូនអ្នកសារព័ត៌មាន ពីប្រក្រតីភាពរបស់ ក្រុងប៉ោយប៉ែត បន្ទាប់ពីមានបទឈប់បាញ់បន្ទាន់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដោយបច្ចុប្បន្ននេះស្ថានភាពអាជីវកម្មក្នុងក្រុងប៉ោយប៉ែត បានដំណើរការឡើងវិញជាធម្មតាដូចកាលពីមុនវិញហើយ ហើយប្រជាពលរដ្ឋវិញត្រឡប់មករស់នៅដូចដើមវិញដែរ។
សូមរម្លឹកថា ក្រុងប៉ោយប៉ែត នៃខេត្តបន្ទាយមានជ័យគឺជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំមួយ ដែលមានច្រើនជាតិសាសន៍មករស់នៅទីនេះ និងប្រកបការងារ ព្រមទាំងប្រកបអាជីវកម្មផ្សេងៗនៅទីនេះ។
រូបថត៖ ខឹម សុវណ្ណារ៉ា





