សន្និសីទសារព័ត៌មាន ស្តីពីព្រឹត្តិការណ៍រត់ចម្ងាយឆ្ងាយ Ultra Trail លើកទី៩
AKP ភ្នំពេញ ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៦ —





ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិកាក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា អញ្ជើញធ្វើសន្និសីទសារព័ត៌មាន ស្តីពីព្រឹត្តិការណ៍រត់ចម្ងាយឆ្ងាយ Ultra Trail លើកទី៩ ឆ្នាំ២០២៦ ដែលគ្រោងធ្វើឡើងនាថ្ងៃ២៤ ខែមករា ឆ្នាំ២០២៦ខាងមុខនេះ នៅខេត្តសៀមរាប ដោយចែកជា ៦ប្រភេទវិញ្ញាសា រួមមានរត់ចម្ងាយ ១០០គីឡូម៉ែត្រ ៦៤គីឡូម៉ែត្រ ៣២គីឡូម៉ែត្រ ១៦គីឡូម៉ែត្រ ៨គីឡូម៉ែត្រ និង៣គីឡូម៉ែត្រ ដែលមានអ្នកចូលរូមប្រមាណ ១ ២០០នាក់ ខណៈសន្និសីទនេះប្រព្រឹត្តិទៅនាព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។
រូបថត៖ យឹម សុវឌ្ឍនា





