សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យវឌ្ឍនភាពនៃការសាងសង់អាគារវិមានព្រឹទ្ធសភាថ្មី
AKP ភ្នំពេញ ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៦ —






សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញពិនិត្យវឌ្ឍនភាពនៃការសាងសង់អាគារវិមានព្រឹទ្ធសភាថ្មី នាព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៦។
អគារវិមានព្រឹទ្ធសភាថ្មីនេះ បានបញ្ចុះបឋមសិលាសាងសង់កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ មានកម្ពស់ ៤ជាន់ ទំហំបណ្តោយ៧៩ម៉ែត្រ និងទទឹង ៤៧ម៉ែត្រ គ្រោងនឹងបញ្ចប់ការសាងសង់នាចុងខែមករានេះ។
រូបថត៖ ហ៊ុន យុទ្ធគុណ និងកុក គី





