AKP កែប ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦ —




ព្រះធម្មានុបាល តេន រ៉េម ព្រះឧត្តមធម្មវេទី ព្រះមេគណខេត្តកែប និងព្រះមន្ត្រីសង្ឃ ព្រះចៅអធិការ និមន្តចុះសួរសុខទុក្ខ និងនាំយកនូវទេយ្យទានមាន អង្ករ ទឹកសុទ្ធ ភេសជ្ជៈ ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ ស្ករស មី ក្រមា សារ៉ុង និងថវិកា ជូនក្រុមគ្រួសារជនភៀសសឹក ចំនួន ០៤គ្រួសារ ដែលបានភៀសសឹកមកនៅខេត្តកែប នាព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦។
រូបថត៖ AKP-កែប