AKP ភ្នំពេញ ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៦ -- អ្នកនាំពាក្យក្រសួងការបរទេសចិនបានប្រកាសកាលពីថ្ងៃពុធថា ដំណើរទស្សនកិច្ចរបស់លោកម៉ូហាមម៉ាដ អ៊ីសាក ដារ (Mohammad Ishaq Dar) ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាននឹងធ្វើឡើងនៅប្រទេសចិន និងធ្វើកិច្ចសន្ទនាយុទ្ធសាស្ត្រលើកទី៧ រវាងរដ្ឋមន្ត្រីការបរទេសចិន និងប៉ាគីស្ថានចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦។
អ្នកនាំពាក្យរូបនេះបាននិយាយថា ដំណើរទស្សនកិច្ចរបស់លោក ដារគឺតបតាមការអញ្ជើញរបស់លោក វ៉ាង យី (Wang Yi) សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិន៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)