ប៉ាគីស្ថានរាយការណ៍ពីការធ្លាក់ចុះយ៉ាងខ្លាំងនៃករណីជំងឺស្វិតដៃជើងនៅឆ្នាំ២០២៥
AKP ភ្នំពេញ ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៦ -- យោងតាមអាជ្ញាធរសុខាភិបាលបាននិយាយកាលពីថ្ងៃពុធ បានឱ្យដឹងថា ប្រទេសប៉ាគីស្ថានបានរាយការណ៍ពីការធ្លាក់ចុះយ៉ាងខ្លាំងនៃករណីជំងឺស្វិតដៃជើងនៅឆ្នាំ២០២៥ដោយសារតែយុទ្ធនាការចាក់វ៉ាក់សាំងជាបន្តបន្ទាប់ និងការឃ្លាំមើលជំងឺកាន់តែប្រសើរឡើង។
ទិន្នន័យផ្លូវការបានបង្ហាញថា ករណីជំងឺស្វិតដៃជើងបានធ្លាក់ចុះពី៧៤ករណីក្នុងឆ្នាំ ២០២៤ មកត្រឹម ៣០ករណីក្នុងឆ្នាំ២០២៥ ដោយគ្មានករណីថ្មីត្រូវបានរាយការណ៍ទូទាំងប្រទេសចាប់តាំងពីខែកញ្ញាមក។ យុទ្ធនាការចាក់វ៉ាក់សាំងចំនួន ៦លើកត្រូវបានធ្វើឡើងក្នុងឆ្នាំនេះ រួមទាំងយុទ្ធនាការទូទាំងប្រទេសចំនួន ៥លើក។
អាជ្ញាធរបាននិយាយថា វីរុសនេះនៅតែអាចកើតមានក្នុងតំបន់ដែលមានហានិភ័យខ្ពស់មួយចំនួន ដែលតម្រូវឱ្យមានការប្រុងប្រយ័ត្នជាបន្តបន្ទាប់និងកិច្ចខិតខំប្រឹងប្រែងចាក់វ៉ាក់សាំងដែលមានគោលដៅដើម្បីការពារការកើតឡើងវិញ។
យុទ្ធនាការទូទាំងប្រទេសចុងក្រោយបង្អស់ដែលបានធ្វើឡើងចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី ២១ ខែធ្នូ សម្រេចបានការគ្របដណ្តប់ជាង ៩៨%ជាមួយនឹងការអនុវត្តប្រសើរឡើងនៅទូទាំងខេត្តទាំងអស់ តំបន់កាស្មៀរដែលគ្រប់គ្រងដោយប្រទេសប៉ាគីស្ថាន តំបន់ Gilgit-Baltistan ភាគខាងជើងនិងទីក្រុងអ៊ីស្លាម៉ាបាដ។ កុមារដែលខកខានមិនបានចូលរៀនបានធ្លាក់ចុះ១៨% បើប្រៀបធៀបទៅនឹងជុំមុន ជាពិសេសនៅភាគខាងត្បូងនៃខេត្តឃីបឺប៉ាក់ទុនខ្វា ភាគពាយ័ព្យ។
មន្ត្រីបាននិយាយថា ប្រទេសប៉ាគីស្ថាននឹងពង្រឹងកិច្ចខិតខំប្រឹងប្រែងដែលមានគោលដៅនៅឆ្នាំ២០២៦ ដើម្បីកាត់បន្ថយដល់ការចម្លងដែលនៅសល់ និងសម្រេចបាននូវការលុបបំបាត់ជំងឺស្វិតដៃជើងទាំងស្រុង៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





