លោក ដូណាល់ ត្រាំ សន្យាថានឹងខិតខំដើម្បីសន្តិភាពនៅលើផែនដីនៅក្នុងឆ្នាំ២០២៦
AKP ភ្នំពេញ ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៦ -- ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) បានសន្យាថានឹងខិតខំដើម្បីសន្តិភាពនៅលើផែនដីនៅក្នុងឆ្នាំ២០១៦។
នៅពេលសួរថា តើមានដំណោះស្រាយណាមួយដែលលោកបានធ្វើមុនឆ្នាំថ្មីដែរឬទេ? ប្រមុខរដ្ឋបាលទីក្រុងវ៉ាស៊ីនតោនបានឆ្លើយថា «ខ្ញុំបានធ្វើហើយ។ សន្តិភាពនៅលើផែនដី»។
លោកមិនបានឆ្លើយសំណួរអំពីតួនាទីរបស់ទីភ្នាក់ងារ CIA ក្នុងការវាយប្រហារទៅលើប្រទេសវេណេស៊ុយអេឡានោះទេ។ លោក ត្រាំគ្រាន់តែញញឹម ហើយប្រាប់អ្នកសារព័ត៌មានថា «អរគុណ»។
លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី (Vladimir Zelensky) បាននិយាយកាលពីពេលមុនថា ទីក្រុងគៀវកំពុងពិភាក្សាជាមួយលោក ដូណាល់ ត្រាំ អំពីការដាក់ពង្រាយកងទ័ពអាម៉េរិកនៅអ៊ុយក្រែន។ ទីក្រុងម៉ូស្គូប្រឆាំងនឹងវត្តមានរបស់កងយោធាអង្គការណាតូនៅអ៊ុយក្រែន។ កាលពីថ្ងៃទី២១ខែសីហា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គេយ ឡាវរ៉ូវ (Sergey Lavrov) បាននិយាយថា ការធានាសន្តិសុខរបស់អ៊ុយក្រែនតាមរយៈអន្តរាគមន៍យោធាបរទេសនៅក្នុងផ្នែកខ្លះនៃទឹកដីអ៊ុយក្រែន នឹងមិនអាចទទួលយកបានទេសម្រាប់រុស្ស៊ី៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





