AKP ភ្នំពេញ ថ្ងៃទី០២ ខែមករា ឆ្នាំ ២០២៦---លោកជំទាវ និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (គណៈកម្មការទី៩) នៃរដ្ឋសភា នាព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំ ឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិកាគណៈកម្មការ ព្រមទាំងក្រុមការងារចលនាស្ត្រីនៃក្រុមការងារចុះមូលដ្ឋានខេត្តតាកែវ ប្រារព្ធពិធីសែនក្រុងពាលី និងបញ្ចុះបឋមសិលាកសាងបុស្បុកតម្កល់ព្រះពុទ្ធបដិមា ទុកជាទីសក្ការបូជា សម្រាប់ប្រជាពុទ្ធបរិស័ទ នៅក្នុងបរិវេណវត្តសីហរតនារាម ក្រុងដូនកែវ ខេត្តតាកែវ។


ពិធីបុណ្យនេះ មានការនិមន្ត និងអញ្ជើញចូលរួមពីព្រះចៅអធិការ ព្រះសង្ឃ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាពុទ្ធបរិស័ទ គណៈកម្មការអាចារ្យវត្ត សីលវន្ត សីលវតី ផងដែរ៕
ដោយ៖ ប៊ុនរិទ្ធ, ប្រភព៖ រដ្ឋសភា