លោក ត្រាំ នឹងជួបជាមួយលោក ណេតាន់យ៉ាហ៊ូ សម្រាប់ដំណាក់កាលទីពីរនៃបទឈប់បាញ់ដ៏ផុយស្រួយនៅតំបន់ហ្គាហ្សា
AKP ភ្នំពេញ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ -- ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) ត្រូវបានគេរំពឹងថានឹង «ជំរុញឱ្យមានវឌ្ឍនភាព» ក្នុងអំឡុងពេលនៃកិច្ចប្រជុំជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ប៊ែនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu)នៅ Mar-a-Lago នៅថ្ងៃចន្ទ ខណៈដែលបទឈប់បាញ់នៅតំបន់ហ្គាហ្សាកំពុងជាប់គាំង ប៉ុន្តែសេតវិមាននៅមិនទាន់បានបញ្ជាក់ព័ត៌មានលម្អិតនៅឡើយទេ។
លោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ ក៏អាចពិភាក្សាគ្នាអំពីការដាក់ពង្រាយកងកម្លាំងស្ថិរភាពអន្តរជាតិនៅក្នុងតំបន់ហ្គាហ្សាផងដែរ។
ការប្រយុទ្ធគ្នាបានធូរស្រាល ប៉ុន្តែមិនទាន់បញ្ឈប់នៅឡើយទេបន្ទាប់ពីបទឈប់បាញ់នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ដោយប្រជាជនប៉ាឡេស្ទីនជាង ៤០០នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលចាប់តាំងពីពេលនោះមក។ នេះបើយោងតាមមន្ត្រីនៃតំបន់ហ្គាហ្សា៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ស្ពុតនីក)





