បេសកជនរបស់លោក ពូទីន៖ ពិភពលោកកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងសន្តិភាពរបស់លោក ដូណាល់ ត្រាំ
AKP ភ្នំពេញ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ -- លោក គីរីល ឌីមីទ្រីវ (Kirill Dmitriev) បេសកជនពិសេសរបស់ប្រធានាធិបតីរុស្ស៊ី គិតថា ការជំរុញសន្តិភាពរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ត្រូវបានគេកោតសរសើរទូទាំងពិភពលោក។
លោក ឌីមីទ្រីវ ដែលជានាយកប្រតិបត្តិនៃមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី (RDIF) បានសរសេរនៅក្នុងអត្ថបទជាភាសាអង់គ្លេសមួយនៅលើបណ្តាញសង្គមអ៊ិចថា «ពិភពលោកទាំងមូលកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងសន្តិភាពរបស់លោកប្រធានាធិបតី ត្រាំ និងក្រុមការងាររបស់លោក»។
លោក ត្រាំ និងលោក វ្ល៉ាឌីមៀ ហ្សេលេនស្គី (Vladimir Zelensky)ប្រធានាធិបតីអ៊ុយក្រែន បានជួបពិភាក្សាគ្នាប្រហែលពីរម៉ោងនៅរដ្ឋផ្លរីដាកាលពីថ្ងៃអាទិត្យ។ យោងតាមសេចក្តីថ្លែងការណ៍ពីភាគីទាំងពីរមុនកិច្ចប្រជុំវាត្រូវបានគ្រោងនឹងពិភាក្សាអំពីផែនការសន្តិភាពសម្រាប់អ៊ុយក្រែន ក៏ដូចជាកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការធានាសន្តិសុខរវាងទីក្រុងគៀវ និងទីក្រុងវ៉ាស៊ីនតោន៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





