របបយោធាមីយ៉ាន់ម៉ាដកបម្រាមគោចរនៅក្នុងទីក្រុងយ៉ាំងហ្គោន
AKP ភ្នំពេញ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ -- ក្រុមប្រឹក្សារដ្ឋបាលរដ្ឋមីយ៉ាន់ម៉ា(របបយោធា) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ បានលុបចោលបម្រាមគោចរដែលបានដាក់ចេញនៅទីក្រុងយ៉ាំងហ្គោន បន្ទាប់ពីរដ្ឋប្រហារឆ្នាំ២០២១។
សេចក្តីសម្រេចនេះត្រូវបានធ្វើឡើងដើម្បីរៀបចំសម្រាប់ការបោះឆ្នោតជាសកលរបស់ប្រទេសនេះនាពេលខាងមុខ។
ខណៈដែលកងកម្លាំងសន្តិសុខបានប្រយុទ្ធដើម្បីបង្ក្រាបក្រុមបាតុកររបបយោធាបានអនុវត្តបម្រាមគោចរចាប់ពីព្រលប់ដល់ព្រឹកព្រលឹមនៅក្នុងទីក្រុងធំបំផុត គឺទីក្រុងយ៉ាំងហ្គោន ដែលមានប្រជាជនប្រមាណ ៧លាននាក់រស់នៅ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចាប់តាំងពីពេលនោះមក រយៈពេលនៃបម្រាមគោចរបានបង្រួមតូចបន្តិចម្តងៗ ហើយរបបយោធាបាននិយាយថាការបិទខ្ទប់ដែលនៅសល់ចាប់ពីម៉ោង ០១:០០នាទីព្រឹកដល់ម៉ោង០៣:០០នាទីព្រឹកទាបភ្លី នឹងត្រូវបានដកចេញគិតត្រឹមថ្ងៃទី២៧ ខែធ្នូឆ្នា២០២៥។
សេចក្តីថ្លែងការណ៍មួយដែលចែករំលែកដោយអ្នកនាំពាក្យរបបយោធា លោក Zaw Min Tun បាននិយាយថា ស្ថិរភាពតំបន់នៅក្នុងទីក្រុងយ៉ាំងហ្គោនកំពុងមានភាពប្រសើរឡើង។
សេចក្តីថ្លែងការណ៍នេះបាននិយាយថា សេចក្តីសម្រេចនេះត្រូវបានធ្វើឡើងដើម្បីកែលម្អបញ្ហាសេដ្ឋកិច្ច សង្គម និងសាសនា ដើម្បីភាពងាយស្រួលនៃការដឹកជញ្ជូនរបស់ប្រជាជន និងដើម្បីកែលម្អការអភិវឌ្ឍធុរកិច្ច។
ប្រទេសមីយ៉ាន់ម៉ាបានរៀបចំការបោះឆ្នោតដំណាក់កាលទីមួយនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ បន្ទាប់មកដំណាក់កាលទីពីរនៅថ្ងៃទី១១ ខែមករាឆ្នាំ២០២៦ និងដំណាក់កាលទីបីនៅថ្ងៃទី២៥ ខែមករា ឆ្នាំ ២០២៦៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





