ខេត្តត្បូងឃ្មុំប្រារព្ធពិធី ”បួងសួងសុំសុខសន្តិភាពសម្រាប់ព្រះរាជាណាចក្រកម្ពុជា”
AKP ត្បូងឃ្មុំ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥—









ព្រះមន្ត្រីសង្ឃទូទាំងខេត្តត្បូងឃ្មុំ ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ មន្ត្រីរាជការ ពុទ្ធបរិស័ទ និងបងប្អូនប្រជាពលរដ្ឋខ្មែរ និមន្ត និងអញ្ជើញជួបជុំគ្នានៅពុទ្ធស្ថានវត្ត វិហាទន្ទឹម ក្នុងក្រុងសួង នៃខេត្តត្បូងឃ្មុំដើម្បីរៀបចំ«ពិធីបួងសួងសុំសុខសន្តិភាពសម្រាប់ព្រះរាជាណាចក្រកម្ពុជា» ក្រោមស្មារតីនៃការយល់ដឹងរួមគ្នាថា សង្គ្រាម និងអំពើហិង្សា មិនមែនជាជម្រើសក្នុងការធានាបាននូវការរស់នៅប្រកបដោយ ភាពសុខដុមរមនាក្នុងសង្គមឡើយ តែវាជាការខាត់បង់ និងជាវិនាសកម្មមនុស្សជាតិរបស់ពិភពលោកជារួម នារសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ក្នុងខេត្តត្បូងឃ្មុំ។
រូបថត៖ AKP-ត្បូងឃ្មុំ





