AKP ព្រះវិហារ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥--




រដ្ឋបាលរាជធានីភ្នំពេញ នាំយកអំណោយមនុស្សធម៌ ចំនួន ២រថយន្ត រួមមាន៖ ភេសជ្ជៈចំនួន ១ ៥៦០កេស និងទឹកសុទ្ធចំនួន ៧០០កេស ប្រគល់ជូនដល់វីរកងទ័ពវីរនគរបាលជាតិជួរមុខ និងជនភៀសសឹកនៅខេត្តព្រះវិហារ ដែលដឹកនាំដោយលោក ហ៊ុន សុរិទ្ធី អភិបាលរង តំណាងឲ្យ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ប្រគល់ជូន លោកឧត្តមសេនីយ៍ត្រី យ៉េង សារ៉េន ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥។
រូបថត៖ អុក សុខខឿន