សម្តេចប្រធានរដ្ឋសភា ទទួលអំណោយសប្បុរសជន ដើម្បីយកទៅចែកជូនបន្តដល់វីរកងទ័ព និងជនភៀសសឹក
AKP ភ្នំពេញ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ —





សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ទទួលអំណោយសប្បុរសធម៌ទឹកប្រាក់ចំនួន ៤លានរៀល និងសម្ភារៈមួយចំនួនទៀត រួមមាន អង្ករ ៥០០គីឡូក្រាម ពងទា១ពាន់គ្រាប់ ឆៃប៉ូវ ១០០គីឡូក្រាម ទឹកត្រី២០យួរ ទឹកស៊ីអ៊ីវ២០យួរ ទឹកបរិសុទ្ធ៥០កេស មី៥០កេស ពីក្រុមចលនាស្ត្រី គណបក្សប្រជាជនកម្ពុជា ខេត្តកណ្តាល ដឹកនាំដោយលោកជំទាវ ស្រ៊ុន ស្រីនាង ប្រធានក្រុមចលនាស្ត្រី គណបក្សប្រជាជនកម្ពុជា ខេត្តកណ្តាល នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីធ្វើការបែងចែកជូនវីរយុទ្ធជន និងពលរដ្ឋភៀសសឹកកម្ពុជា ក្នុងគ្រាលំបាក ដែលកម្ពុជាកំពុងប្រឈមនឹងការឈ្លានពានពីថៃ មកលើអធិបតេយ្យកម្ពុជា។
នៅព្រឹកថ្ងៃដដែល សម្តេចប្រធានរដ្ឋសភា ក៏បានទទួលអំណោយសប្បុរសធម៌ រួមមាន៖ អង្ករ ចំនួន២តោន មីចំនួន ៥០កេស នំទាហានចំនួន ១០កេស និងទឹក សុទ្ធចំនួន ៥០កេស ពីក្រុមហ៊ុន អិន & ភី អ៊ីន វេសមិន ខូអិលធីឌី ដឹកនាំដោយលោកស្រី អ៊ាប៉ ហ៊ាប ផងដែរ។
រូបថត៖ ហ៊ុន យុទ្ធគុណ




