សម្តេចប៉ាបអំពាវនាវឱ្យមានបទឈប់បាញ់ទូទាំងពិភពលោកនៅថ្ងៃបុណ្យណូអែល
AKP ភ្នំពេញ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ -- សម្តេចប៉ាប ឡេអូ ទី១៤ បានជំរុញឱ្យ «ប្រជាជនដែលមានសុច្ឆន្ទៈ» អនុវត្តបទឈប់បាញ់រយៈពេល ២៤ម៉ោងនៅក្នុងសង្គ្រាមទាំងអស់នៅជុំវិញពិភពលោកក្នុងអំឡុងពេលបុណ្យណូអែល។
សម្តេចប៉ាបបានមានប្រសាសន៍ថា ការបដិសេធរបស់រុស្ស៊ីចំពោះបទឈប់បាញ់រយៈពេលខ្លីមួយបានធ្វើឱ្យព្រះអង្គ «មានទុក្ខព្រួយយ៉ាងខ្លាំង» ជាពិសេសនៅក្នុងពន្លឺនៃការវាយប្រហារទ្រង់ទ្រាយធំថ្មីៗទៅលើអ៊ុយក្រែន។
សម្តេចបានប្រាប់អ្នកសារព័ត៌មានកាលពីយប់ថ្ងៃអង្គារថា «សូមឱ្យមានសន្តិភាពរយៈពេល ២៤ម៉ោងនៅទូទាំងពិភពលោក»។
សម្តេច ឡេអូ ដែលតំណែងជាសម្តេចប៉ាបចាប់ពីខែឧសភាមកនោះ នឹងប្រារព្ធពិធីបុណ្យណូអែលលើកដំបូងរបស់លោកកាលពីថ្ងៃពុធនៅឯវិហារ St. Peter's Basilica ជាកន្លែងដែលលោកត្រូវបានគេរំពឹងថានឹងថ្លែងប្រឆាំងនឹងសង្គ្រាម និងអំពើហិង្សា ព្រមទាំងរំលឹកពីទុក្ខវេទនារបស់ជនស៊ីវិល។
នៅថ្ងៃបុណ្យណូអែល សម្តេចប៉ាបថ្លែងសារបុណ្យណូអែលប្រពៃណីនៅទីលាន St. Peter's Square។ មេដឹកនាំខាងវិញ្ញាណនៃអ្នកកាន់សាសនាកាតូលិកប្រហែល ១,៤ប៊ីលាននាក់នេះនឹងថ្លែងពរជ័យ ដោយមានអ្នកគោរពបូជារាប់ម៉ឺននាក់ត្រូវបានគេរំពឹងថានឹងចូលរួម៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ កូរ៉េថាមស៍)





