ប្រជាជនខ្មែររាប់រយនាក់ ចូលរួម “ការដើរដោយជើងទទេ ដើម្បីសន្តិភាព" នៅក្រុងសៀមរាប
AKP សៀមរាប ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ --










ប្រជាជនខ្មែររាប់រយនាក់ ជួបជុំគ្នានៅសួនច្បារជិតព្រះរាជដំណាក់ ក្នុងក្រុងសៀមរាប នាល្ងាចថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីចូលរួម “ការដើរដោយជើងទទេ ដើម្បីសន្តិភាព" ដែលជាដំណើរក្បួនសន្តិភាពសាធារណៈមួយដោយអហិង្សា មានគោលបំណងផ្ញើសារដ៏មានអត្ថន័យទៅកាន់សហគមន៍អន្តរជាតិថា កម្ពុជា គឺជាប្រទេសដែលគាំទ្រសន្តិភាព សេចក្តីថ្លៃថ្នូរ និងការការពារជីវិតមនុស្ស ពីអំពើឃោឃៅរបស់ក្រុមយោធាថៃ ដែលឈ្លានពាន រំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា។
រូបថត៖ ឃុត សៅ





