ចិនបាញ់បង្ហោះផ្កាយរណបសាកល្បងបច្ចេកវិទ្យាទំនាក់ទំនងថ្មី
AKP ភ្នំពេញ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ -- ប្រទេសចិនបានបញ្ជូនផ្កាយរណបសាកល្បងបច្ចេកវិទ្យាទំនាក់ទំនងថ្មីមួយទៅកាន់លំហអាកាសពីកន្លែងបាញ់បង្ហោះអវកាស Wenchang ក្នុងខេត្តហៃណាន ភាគខាងត្បូងប្រទេសចិន។
ផ្កាយរណបនេះត្រូវបានបាញ់បង្ហោះនៅម៉ោង ៨:៣០នាទីយប់ (ម៉ោងនៅទីក្រុងប៉េកាំង) នៅលើរ៉ុក្កែតឡុងម៉ាច-៥ (Long March-5) ហើយបានចូលទៅក្នុងគន្លងដែលបានគ្រោងទុកដោយជោគជ័យ។
ផ្កាយរណបនេះនឹងត្រូវបានប្រើជាចម្បងដើម្បីអនុវត្តន៍ការធ្វើតេស្តផ្ទៀងផ្ទាត់បច្ចេកវិទ្យាទំនាក់ទំនងពហុប្រេកង់ និងល្បឿនលឿន។ ការបាញ់បង្ហោះនេះគឺជាបេសកកម្មលើកទី៦១៨ ដោយស៊េរីរ៉ុក្កែតដឹកជញ្ជូនLong March៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





