កិច្ចចរចាស្តីពីអ៊ុយក្រែននៅទីក្រុងម៉ៃអាមីមានលក្ខណៈស្ថាបនា
AKP ភ្នំពេញ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ -- លោក គីរីល ឌីមីទ្រីវ (Kirill Dmitriev) បេសកជនពិសេសរបស់ប្រធានាធិបតីរុស្ស៊ី និងជានាយកប្រតិបត្តិនៃមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី បាននិយាយថា កិច្ចចរចាស្តីពីការដោះស្រាយជម្លោះនៅអ៊ុយក្រែន ដែលកំពុងដំណើរការនៅទីក្រុងម៉ៃអាមី ជាមួយបេសកជនពិសេសរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ស្ទីវ វីតកូហ្វ (Steve Witkoff) និងកូនប្រសាររបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចារ៉េដ គូស្ន័រ (Jared Kushner) គឺមានលក្ខណៈស្ថាបនា។
លោក ឌីមីទ្រីវ បានប្រាប់អ្នកសារព័ត៌មានថា «កិច្ចពិភាក្សាត្រូវបានធ្វើឡើងប្រកបដោយការស្ថាបនា»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





