ប្រជាពលរដ្ឋកម្ពុជា រស់នៅប្រទេសបារាំង ជួបជុំគ្នាសម្ដែងការគាំទ្រដល់រាជរដ្ឋាភិបាល និងថ្កោលទោសប្រទេសថៃដែលឈ្លានពានកម្ពុជា
AKP ប៉ារីស ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥—











ប្រជាពលរដ្ឋកម្ពុជា ដែលរស់នៅ ធ្វើការ និងសិក្សានៅប្រទេសបារាំង ប្រមាណជិត ២ ៥០០នាក់ ជួបជុំគ្នានៅទីក្រុងប៉ារីស នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីសម្ដែងការគាំទ្រ និងសាមគ្គីភាពដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជានៅក្នុងប្រទេស និងថ្កោលទោសប្រទេសថៃដែលបានឈ្លានពានកម្ពុជា ដោយលើកបដាពាក្យស្លោកដូចជា៖ "កម្ពុជាស្រឡាញ់សន្តិភាព ! បញ្ចប់ការឈ្លានពានរបស់ថៃមកលើកម្ពុជា! ដោះលែងជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌនូវយោធិនខ្មែរទាំង ១៨នាក់! ថៃត្រូវទទួលខុសត្រូវចំពោះការបំផ្លិចបំផ្លាញសម្បត្តិបេតិកភណ្ឌពិភពលោក! ថៃទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មសង្គ្រាមដែលបានឈ្លានពានកម្ពុជា!" ។ល។
រូបថត៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសបារាំង




