លោកជំទាវ ទុយ សិរីរតនៈ អញ្ជើញទទួលអំណោយជាគ្រឿងបរិភោគពីសប្បុរសជន ដើម្បីចែកជូនជនភៀសសឹក
AKP ភ្នំពេញ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥--






លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា ប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ សាខាក្រសួងព័ត៌មាន អញ្ជើញទទួលអំណោយជាគ្រឿងបរិភោគរួមមាន ប្រហុក ១៥០កែវ ផ្អក ១៥០កែវ ឆៃប៉ូវ ១៥០កញ្ចប់ ត្រីប្រហើម ៥០គីឡូ និងនំអប្សរា ៥០ប្រអប់ ពីលោកជំទាវឧកញ៉ា មេធាវី ទី គីមស្រ៊ាន សមាជិកាកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ សាខាក្រសួងព័ត៌មាន នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីយកទៅចែកជូនប្រជាពលរដ្ឋភៀសសឹកនៅតាមព្រំដែន។
រូបថត៖ សួស សាវី




