ឯកឧត្ដម ឃួង ស្រេង ទទួលអំណោយជា ថវិកា អង្ករ ម៉ូតូ និងគ្រឿងឧបភោគ បរិភោគ ពីក្រុមហ៊ុនថោនគ្រុប និងផែស្ងួត លី ធាម
AKP ភ្នំពេញ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥—







ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ អញ្ជើញទទួលអំណោយជា ថវិកា អង្ករ ម៉ូតូ និងគ្រឿងឧបភោគ បរិភោគ ពីក្រុមហ៊ុនថោនគ្រុប និងផែស្ងួត លី ធាម រួមទាំងសប្បុរសជននានាដែលប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីយកទៅចែកជូនដល់វីរកងទ័ពជួរមុខ ដែលបាននិងកំពុងខិតខំតស៊ូការពារបន្ទាត់ព្រំដែនកម្ពុជា-ថៃ ខណៈក្រុមទាហានថៃនៅតែបន្តឈ្លានពានលើបូរណភាពទឹកដីកម្ពុជា និងប្រជាពលរដ្ឋភៀសសឹក។
រូបថត៖ អុក សុខខឿន




