វត្តមានយោធាលោកខាងលិចនៅអ៊ុយក្រែនក្នុងទម្រង់ណាមួយក៏ដោយ គឺជាការមិនអាចទទួលយកបានសម្រាប់រុស្ស៊ី
AKP ភ្នំពេញ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ -- ការដាក់ពង្រាយកងយោធារបស់លោកខាងលិចនៅអ៊ុយក្រែន «ទោះក្រោមរូបភាពណាមួយ និងក្នុងទម្រង់ណាមួយក៏ដោយ» គឺជាការមិនអាចទទួលយកបានសម្រាប់ប្រទេសរុស្ស៊ី។នេះបើយោងតាមអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី ម៉ារីយ៉ា ហ្សាខារ៉ូវ៉ា (Maria Zakharova) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយ។
នៅពេលមុននេះ នាយករដ្ឋមន្ត្រីអង់គ្លេស លោក គ័រ ស្តាម័រ (Keir Starmer) បាននិយាយថា អ្វីដែលហៅថា សម្ព័ន្ធមិត្តនៃឆន្ទៈ បានបញ្ចប់ការរៀបចំផែនការដាក់ពង្រាយកងទ័ពនៅអ៊ុយក្រែន ក្នុងករណីមានបទឈប់បាញ់។
អ្នកការទូតរុស្ស៊ីរូបនេះបានកត់សម្គាល់ថា «ការដាក់ពង្រាយកងទ័ពរបស់លោកខាងលិចនៅលើទឹកដីអ៊ុយក្រែន ទោះក្រោមរូបភាពណាមួយ និងក្នុងទម្រង់ណាមួយក៏ដោយ នៅតែមិនអាចទទួលយកបានសម្រាប់យើង។ យើងបាននិយាយម្តងហើយម្តងទៀតថា អ្នករក្សាសន្តិភាពក្លែងក្លាយបែបនេះនឹងក្លាយជាគោលដៅស្របច្បាប់សម្រាប់កងទ័ពរុស្ស៊ី»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍





