លោក ឡាវរ៉ូវ៖ សកម្មភាពរបស់សហរដ្ឋអាមេរិកនៅការ៉ាបៀនត្រូវបានបដិសេធដោយប្រទេសភាគច្រើននៅទូទាំងពិភពលោក
AKP ភ្នំពេញ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ -- លោក ស៊ែរហ្គេយ ឡាវរ៉ូវ (Sergey Lavrov) រដ្ឋមន្ត្រីការបរទេសរុស្ស៊ី បាននិយាយកាលពីថ្ងៃពុធថាសកម្មភាពរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ការ៉ាបៀន ត្រូវបានប្រទេសភាគច្រើននៅជុំវិញពិភពលោកបដិសេធ។
លោក ឡាវរ៉ូវ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា«ចំពោះឥរិយាបថរបស់សហរដ្ឋអាមេរិក រួមទាំងសកម្មភាពរបស់ខ្លួននៅក្នុងតំបន់ការ៉ាបៀន ចលនាទាំងនេះពិតជាត្រូវបានជួបប្រទះនឹងការមិនពេញចិត្តពីប្រទេសស្ទើរតែទាំងអស់ លើកលែងតែប្រទេសនៅអឺរ៉ុប ដែលនៅស្ងៀមស្ងាត់អំពីការរិះគន់ណាមួយចំពោះទីក្រុងវ៉ាស៊ីនតោន»។
លោក ឡាវរ៉ូវ បាននិយាយថា ផែនការរបស់សហរដ្ឋអាមេរិកសម្រាប់ប្រតិបត្តិការលើដីនៅក្នុងប្រទេសវេណេស៊ុយអេឡា បានធ្វើឱ្យខូចក្តីសង្ឃឹមក្នុងការឈានដល់កិច្ចព្រមព្រៀងក្រោមតុល្យភាពអំណាចសកលលោកនាពេលបច្ចុប្បន្ន៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ស្ពុតនីក)





