ហ្វីលីពីនបង្កើនការបង្ក្រាបល្បែងស៊ីសងតាមអនឡាញខុសច្បាប់
AKP ភ្នំពេញ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ -- មន្រ្តីប៉ូលិសជាតិហ្វីលីពីន (PNP) បានបញ្ជាឱ្យមានការល្បាត និងការឃ្លាំមើលកាន់តែច្រើននៅតាមតំបន់ឆ្នេរសមុទ្រ និងព្រំដែន បន្ទាប់ពីមានរបាយការណ៍ថា ក្រុមឧក្រិដ្ឋជនកំពុងព្យាយាមផ្លាស់ប្តូរប្រតិបត្តិការល្បែងស៊ីសងខុសច្បាប់នៅក្រៅប្រទេសរបស់ហ្វីលីពីនទៅកាន់ប្រទេសជិតខាង។
លោកឧត្តមសេនីយ៍ឯក ចូស ម៉េលែនស៊ីអូ ណាតាតេហ្ស ជេអ. (Jose Melencio Nartatez Jr.) អគ្គស្នងការស្តីទីនៃ PNP បានណែនាំដល់អង្គភាពនានាឱ្យពង្រឹងវត្តមាន និងសកម្មភាពស៊ើបការណ៍សម្ងាត់របស់ពួកគេនៅតាមបណ្តោយផ្លូវខាងក្រោយដែលអាចមានការកេងប្រវ័ញ្ចបាន។
យោងតាមប្រធានប៉ូលិស បានឱ្យដឹងថា បណ្តាញឧក្រិដ្ឋជនត្រូវបានគេជឿថាកំពុងប្រើប្រាស់ផ្លូវពីផាឡាវ៉ាន់ទៅកាន់សាបាហ៍ បន្ទាប់មកឆ្លងកាត់ប្រទេសម៉ាឡេស៊ីជាមួយនឹងគោលដៅចុងក្រោយនៅរដ្ឋមីយ៉ាវ៉ាដឌី(មីយ៉ាន់ម៉ា)។
លោកបាននិយាយថា PNP កំពុងសម្របសម្រួលជាមួយភ្នាក់ងារស៊ើបការណ៍សម្ងាត់បរទេស និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីផ្ទៀងផ្ទាត់ព័ត៌មានខណៈដែលក៏ព្រមានអំពីការចូលរួមរបស់ក្រុមឧក្រិដ្ឋជនដែលជាប់ពាក់ព័ន្ធនឹងការជួញដូរមនុស្ស ការក្លែងបន្លំ និងទម្រង់ផ្សេងទៀតនៃឧក្រិដ្ឋកម្មឆ្លងដែនផងដែរ។
ចលនានេះធ្វើឡើងបន្ទាប់ពីការអនុម័តច្បាប់ហ្វីលីពីន ដែលហាមឃាត់ការលេងល្បែងស៊ីសងខុសច្បាប់តាមអនឡាញ ដែលបានបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីរុះរើបណ្តាញឧក្រិដ្ឋជនពាក់ព័ន្ធ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





