ចិនបាញ់បង្ហោះផ្កាយរណបថ្មី
AKP ភ្នំពេញ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ -- ប្រទេសចិនបានបញ្ជូនផ្កាយរណបថ្មីមួយទៅកាន់លំហអាកាសកាលពីថ្ងៃអង្គារ ពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណបតៃយ័ន ក្នុងខេត្តសាន់ស៊ី ភាគខាងជើងប្រទេស។
យោងតាមមជ្ឈមណ្ឌលនោះ បានឱ្យដឹងថា ផ្កាយរណប Ziyuan III 04 ត្រូវបានបាញ់បង្ហោះដោយគ្រាប់រ៉ុក្កែត Long March 4B នៅវេលាម៉ោង ១១:១៧នាទីព្រឹក (ម៉ោងនៅទីក្រុងប៉េកាំង)។
វា គឺជាបេសកកម្មហោះហើរលើកទី៦១៧ នៃស៊េរីគ្រាប់រ៉ុក្កែត Long March៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ឆាយណាដេលី)





